Tech for Kids Academy តំណាងកម្ពុជាចូលរួមក្នុងកម្មវិធី E-DISC Innovate Bridge 2026 ដើម្បីលើកកម្ពស់ការអប់រំផ្នែកបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស (Human-Centered AI) នៅទូទាំងតំបន់អាស៊ី

ដោយ លាត ពេជ្ររង្សី | ទី២៧ មេសា, ២០២៦

ក្លាយទៅជា អ្នកបង្កើត និងអ្នកដឹកនាំការផ្លាស់ប្តូរ

ក្នុងសប្តាហ៍នេះ Tech for Kids Academy (TKA)

កំពុងមានវត្តមានជាផ្លូវការនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធី E-DISC

Innovate Bridge 2026 ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីនេះដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្រោមកិច្ចសហការយុទ្ធសាស្ត្រជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន

(JETRO) និង SusHi Tech Tokyo ដែលជាវេទិកាដ៏ធំបំផុតសម្រាប់ការជំរុញនវានុវត្តន៍បច្ចេកវិទ្យា

និងការអប់រំឆ្លងដែន។

 

ដើម្បីរំលេចពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃព្រឹត្តិការណ៍កម្រិតតំបន់នេះ លោកជំទាវ

តាកាអ៊ីឈិ សាណាអិ  នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ដែលសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តកម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាល

ក្នុងការជំរុញនវានុវត្តន៍ កំណើនសេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសជប៉ុន

និងតំបន់អាស៊ាន។

 

សម្រាប់ TKA ការត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់នេះ

គឺជាសមិទ្ធផលដ៏សំខាន់មួយ។ យើងមានមោទនភាពក្នុងការតំណាងឱ្យវិស័យអប់រំបច្ចេកវិទ្យានៅកម្ពុជាដែលកំពុងមានសន្ទុះរីកចម្រើន និងនាំយកនូវគោលជំហរចម្បងរបស់យើងទៅកាន់ឆាកអន្តរជាតិ នោះគឺ ការធានាថាអនាគតនៃការអប់រំឌីជីថល

ត្រូវតែផ្តោតសំខាន់លើមនុស្សជាចម្បង(Human-Centered)។

 

ការផ្សារភ្ជាប់សក្តានុពលអាស៊ាន ទៅនឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ជប៉ុន

ស្របពេលដែលបញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម កំពុងផ្លាស់ប្តូរទម្រង់កម្លាំងពលកម្មសកល ប្រព័ន្ធអប់រំក៏កំពុងរងសម្ពាធយ៉ាងខ្លាំងក្នុងការសម្របខ្លួន។សិស្សានុសិស្សរាប់លាននាក់នៅទូទាំងទ្វីបអាស៊ី នៅតែមិនទាន់ទទួលបានឱកាសរៀនសូត្រពីជំនាញឌីជីថល និងសហគ្រិនភាព ដែលជាតម្រូវការចាំបាច់សម្រាប់ភាពជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត។

 

Tech for Kids Academy ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតនេះដោយផ្ទាល់។

វត្តមានរបស់យើងនៅទីក្រុងតូក្យូ គឺជាឱកាសដ៏ល្អដើម្បីបង្ហាញពីរបៀបដែលកម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមទាំងនេះ

តាមរយៈគំរូអប់រំប្រកបដោយនវានុវត្តន៍។ ជាជាងការទុកជំនាញបច្ចេកវិទ្យាត្រឹមតែជាមុខវិជ្ជាដាច់ដោយឡែក

TKA បានបញ្ជ្រាបនូវ ចំណេះដឹងផ្នែក AI ការសរសេរកូដ និងសហគ្រិនភាព

ទៅក្នុងគុណតម្លៃក្រមសីលធម៌ និងការដោះស្រាយបញ្ហាជាក់ស្តែង។ តាមរយៈការរៀនសូត្រផ្អែកលើគម្រោងដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(SDGs) និងការអប់រំដោយប្រើជំនួយពី AI យើងកំពុងប្រែក្លាយយុវជនកម្ពុជាពីអ្នកប្រើប្រាស់បច្ចេកវិទ្យាធម្មតា

ឱ្យក្លាយទៅជា អ្នកបង្កើត និងអ្នកដឹកនាំការផ្លាស់ប្តូរ (Creators and Changemakers)

ប្រកបដោយភាពជឿជាក់។

 

បន្ទាប់ពីទទួលបានជោគជ័យ និងការទទួលស្គាល់តាមរយៈកម្មវិធីអនុវត្តសាកល្បងជាមួយរដ្ឋាភិបាល

និងសាលារៀននៅកម្ពុជា ពេលនេះយើងកំពុងនាំយកបទពិសោធន៍ទាំងនេះទៅកាន់ឆាកសកល។



 

ក្នុងអំឡុងពេលនៃកម្មវិធី E-DISC Innovate Bridge និង SusHi Tech Tokyo ថ្នាក់ដឹកនាំរបស់យើងកំពុងជួបពិភាក្សាទ្វេភាគីយ៉ាងសកម្មជាមួយបណ្តាក្រុមហ៊ុនជប៉ុន

អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំផ្នែកនវានុវត្តន៍។ យើងកំពុងស្វែងរកឱកាសក្នុងការធ្វើ

ការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា (R&D) វាយតម្លៃលទ្ធភាពក្នុងការ ធ្វើមូលដ្ឋាននីយកម្មឧបករណ៍បច្ចេកវិទ្យាអប់រំដ៏ទំនើបរបស់ជប៉ុន សម្រាប់ទីផ្សារអាស៊ាន និងការកសាងស្ពានទំនាក់ទំនងរយៈពេលវែងរវាងតំបន់យើងទាំងពីរ។

 

ការផ្លាស់ប្តូរចំណេះដឹងនេះ គឺផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងបាននាំយកនូវការយល់ដឹងស៊ីជម្រៅពីទីផ្សារអប់រំដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលយើងកំពុងស្វែងរកការរួមបញ្ចូលនូវស្តង់ដារគុណភាព និងបច្ចេកវិទ្យាដ៏ទំនើបរបស់ជប៉ុន

ទៅក្នុងកម្មវិធីសិក្សារបស់យើង។

 

យើងកំពុងពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្ររបស់យើងយ៉ាងសកម្ម។ សម្រាប់ វិនិយោគិន

ក្រុមហ៊ុនបច្ចេកវិទ្យា និងអង្គការអភិវឌ្ឍន៍នានា ដែលកំពុងចូលរួមក្នុងកម្មវិធី SusHi Tech Tokyo

ឬតាមដានព្រឹត្តិការណ៍នេះពីចម្ងាយ យើងខ្ញុំសូមអញ្ជើញលោកអ្នកមកជួបពិភាក្សាជាមួយយើង។

ប្រសិនបើស្ថាប័នរបស់លោកអ្នក មានចក្ខុវិស័យស្របគ្នាក្នុងការកសាងមូលធនមនុស្សដែលពោរពេញដោយសមត្ថភាពឌីជីថល ក្រមសីលធម៌ និងត្រៀមខ្លួនរួចរាល់សម្រាប់អនាគត យើងខ្ញុំរីករាយនឹងស្វែងរកកិច្ចសហការរួមគ្នា។

 

ភ្ជាប់ទំនាក់ទំនងជាមួយ TKA នៅទីក្រុងតូក្យូ ឬតាមប្រព័ន្ធអនឡាញ

សម្រាប់ការរៀបចំកិច្ចប្រជុំក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ

ឬពិភាក្សាពីឱកាសនៃភាពជាដៃគូទៅថ្ងៃអនាគត

 

សូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងខ្ញុំតាមរយៈ៖

 

📧 អ៊ីមែល៖ info@techforkids.asia 

🌐 គេហទំព័រ៖ www.techforkids.asia

 📞 ទូរស័ព្ទ៖

+855 98 338 849 

📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy

go-to-top tech for kid