News!

This week, Tech for Kids Academy (TKA) is officially on the ground in Japan, participating in the E-DISC Innovate Bridge 2026 from April 26 to May 1 2026. Led by the Economic Research Institute for ASEAN and East Asia (ERIA) in strategic collaboration with JETRO and SusHi Tech Tokyo, this gathering serves as a premier platform for cross-border technological and educational advancement.

Our Recent Articles

Stay Informed with Our Latest Insights

Pich Reangsey LEATH 18 Apr 2026

Tech for Kids Academy (TKA) is proud to announce the continuation of our partnership with the UK-based Raspberry Pi Foundation. As an official Growth Partner for Code Club, TKA is reinforcing a shared commitment: ensuring every young learner in Cambodia has the opportunity to learn, create, and lead with technology. Bridging Global Resources with Local Actions Providing equitable, high-quality computer science education across Cambodia requires a proven, scalable system. The Raspberry Pi Foundation provides world-class, open-source educational materials designed to inspire young digital makers. TKA brings the local expertise, operational backbone, and deep community connections to deliver these resources directly into Cambodian classrooms. Together, we are turning a global curriculum into local impact. Great partnerships are built on tangible results. In just one year, TKA has successfully established 42 active Code Clubs across the nation, bringing hands-on programming competencies to thousands of students in both urban and rural communities. Moving forward, our mission is to expand this network by training a dedicated community of local volunteers. By equipping educators and tech professionals with engaging curriculum and strict international safeguarding standards, we are building safe, highly active environments where young learners learn to code by building real projects. Shaping Cambodia’s Future Tech Workforce For students, Code Club is often their first step from passive tech consumers to active, confident creators who know how to problem-solve and think computationally. For the wider community, this initiative cultivates a powerful culture of grassroots leadership, systematically raising the national baseline for computer science education. "Our collaboration with the Raspberry Pi Foundation is a testament to our shared conviction that every young learner deserves the tools to shape the digital world," said Mr. Boreth SETHY, Head of Learning and Technology at TKA. "We are not just delivering coding materials; we are accelerating the transition of Cambodian youth into active digital engineers and problem-solvers." Join the Movement Are you an educator, a tech professional, or a community leader passionate about the future of digital education in Cambodia? We are actively looking for new venue hosts and volunteers to help us expand the Code Club network. 👉 To learn more about starting a Code Club in your community, please contact us via: 📞 Phone: 098 338 849 📞 Telegram: https://t.me/TKAEnterpriseSolution 📧 Email: info@techforkids.asia

Sodavina SUN & Pich Reangsey LEATH 12 Mar 2026

ក្នុងយុគសម័យដែលបច្ចេកវិទ្យាវិវឌ្ឍទៅមុខដោយសន្ទុះយ៉ាងលឿន ការផ្ដល់នូវចំណេះដឹងទ្រឹស្ដីតែមួយមុខ គឺពុំទាន់គ្រប់គ្រាន់សម្រាប់ធានាបាននូវភាពជោគជ័យក្នុងការប្រកួតប្រជែងនាពេលអនាគតឡើយ។ ភាពជោគជ័យពិតប្រាកដក្នុងសតវត្សទី២១ ទាមទារលើសពីការចងចាំ គឺទាមទារនូវសមត្ថភាពស្នូលបីយ៉ាង៖ «ការគិត ការបង្កើត និងការបត់បែន»។ នៅ Tech for Kids Academy (TKA) យើងមានបេសកកម្មច្បាស់លាស់ក្នុងការបំពាក់នូវ «ឧត្តមភាពសម្រាប់អនាគត» (A Future-Ready Edge) ដែលជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់បុត្រធីតារបស់លោកអ្នក តាមរយៈចំណុចទាំង ៥ ដូចខាងក្រោម៖

Pich Reangsey LEATH 09 Mar 2026

ការកសាងមូលធនមនុស្សឌីជីថល គឺជាបេសកកម្មដ៏សំខាន់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់រៀនជំនាញឌីជីថល» ជំហានទី២ នៅតាមសាលាបឋមសិក្សាគោលដៅចំនួន ១៨ ទីតាំងបន្ថែមទៀត។ ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ ១៨ ទីតាំងថ្មីត្រូវបានប្រារព្ធឡើងនៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររៀបចំថ្នាក់រៀនជំនាញឌីជីថល(ក.ថ.វ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ឡេន នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋាន គ.វ.អ។ ជោគជ័យនៃការអនុវត្តសាកល្បងក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កន្លងទៅ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នរដ្ឋ និងឯកជន។ កម្មវិធីនេះ ជាគម្រោងសាកល្បងថ្នាក់ជាតិ ដែលទទួលបានការវិនិយោគយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា លេខាធិការដ្ឋានគ.វ.អ. និងក្រុមហ៊ុន Tech for Kids Academy (TKA)។ ស្របតាមផែនការរៀបចំថ្នាក់ជំនាញឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានវិនិយោគ និងគាំទ្រយ៉ាងពេញទំហឹងលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន៖ ការជួសជុលកែលម្អបន្ទប់សិក្សា ការបំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយស្តង់ដារ។ ស្របពេលជាមួយគ្នានេះ TKA ក្នុងនាមជាដៃគូបច្ចេកទេស បានបំពេញតួនាទីយ៉ាងសំខាន់ តាមរយៈការជ្រើសរើសនិងបណ្តុះបណ្តាលគ្រូឌីជីថល និងរៀបចំកម្មវិធីសិក្សា។ គិតចាប់តាំងពីដំណើរការគម្រោងក្នុងឆ្នាំ២០២៤ រហូតមកដល់បច្ចប្បន្ន TKA បានចូលរួមចំណែកធ្វើការបណ្តុះបណ្តាលគ្រូឌីជីថលសរុបចំនួន ៦២ រូប (ស្រី ២២ រូប) ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅតាមណ្តាលសាលាគោលដៅទាំង ៦០ ក្នុងរាជធានី-ខេត្តទាំង ១៩។ សមិទ្ធផលនៃការសហការនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការពង្រីកវិសាលភាពដល់ ៦០ សាលាគោលដៅ និងផ្តល់ឱកាសសិក្សាដល់សិស្សានុសិស្សចំនួន ១៧,៩៨៨ នាក់ ទូទាំង ១៩ រាជធានី-ខេត្ត។ គុណភាពនៃកម្មវិធីសិក្សានេះ មិនត្រឹមតែបង្ហាញតាមរយៈបរិមាណសិស្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាយតម្លៃខ្ពស់តាមរយៈជ័យលាភីរបស់សិស្សានុសិស្សក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ដែលសបញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សកម្ពុជាកំពុងវិវត្តខ្លួនទៅជា «មូលធនមនុស្សឌីជីថល» ប្រកបដោយសក្តានុពល។ ក្នុងនាមជាដៃគូបច្ចេកទេស Tech for Kids Academy មានមោទនភាពដែលបានរួមចំណែកក្នុងបេសកកម្មដ៏សំខាន់នេះ។ យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការប្រើប្រាស់ជំនាញចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់យើង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលនៅក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់កម្ពុជា។

Sun Sodavina 27 Feb 2026

បច្ចុប្បន្ន បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) កំពុងរីកសាយភាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំក្នុងល្បឿនដែលយើងនឹកស្មានមិនដល់។ AI មានសមត្ថភាពអាចសរសេរអត្ថបទ រចនារូបភាព គណនាលេខ និងដោះស្រាយបញ្ហាស្មុគស្មាញបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ សម្រាប់កុមារជំនាន់ក្រោយ AI មិនមែនជាបច្ចេកវិទ្យាអនាគតដ៏ឆ្ងាយទៀតឡើយ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលសឹងតែហាក់ដូចជាធម្មជាតិទៅហើយ។

លាត ពេជ្ររង្សី 19 Feb 2026

ក្នុងនាមជាដៃគូបច្ចេកទេស និងអនុវត្ត«កម្មវិធីសិក្សាថ្នាក់រៀនជំនាញឌីជីថល» ក្រុមការងារ Tech for Kids Academy មានកិត្តិយសបានបញ្ចប់បេសកកម្មដ៏មានអត្ថន័យមួយ ដោយបានចូលរួមសហការរៀបចំ និងអនុវត្តវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលឌីជីថលរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦) ដើម្បីត្រៀមលក្ខណៈសម្រាប់សាលាគោលដៅថ្មី ១៩ទីតាំង ក្នុងខេត្តចំនួន ១៤ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

លាត ពេជ្ររង្សី 13 Feb 2026

Tech for Kids Academy មានសេចក្តីសោមនស្សរីករាយ សូមប្រកាសជាផ្លូវការថា យើងបានក្លាយជាសមាជិកនៃកម្មវិធី NVIDIA Inception ។

លាត ពេជ្ររង្សី 07 Feb 2026

Tech for Kids Academy (TKA) ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី E-DISC Innovate Bridge 2026 ដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្រោមកិច្ចសហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង SusHi Tech Tokyo។

លាត ពេជ្ររង្សី 30 Jan 2026

នៅក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជា "អ្នកបង្កើតបច្ចេកវិទ្យា" គឺជាបេសកកម្មចម្បងមួយសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ កាលពីរសៀលថ្ងៃពុធកន្លងទៅនេះ «វគ្គតម្រង់ទិសតាមប្រព័ន្ធអនឡាញ» នៃកម្មវិធី Technovation Girls Cambodia x Future Digital Talents (TCxFDT) ត្រូវបានរៀបចំឡើងយ៉ាងកុះករ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១៥០នាក់ ដែលពោរពេញដោយថាមពល និងក្តីសង្ឃឹម។

លាត ពេជ្ររង្សី 27 Jan 2026

Tech for Kids Academy (TKA) is pleased to announce that our Founding CEO, Lydet PIDOR, has been selected as a Catalyst Fellow of the EdSafe AI Alliance. This selection places TKA within a global network dedicated to advancing the safe, ethical, and responsible application of artificial intelligence in education.

លាត ពេជ្ររង្សី 17 Jan 2026

នៅក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យា ចំណេះដឹងផ្នែកឌីជីថលបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៃកង្វះខាតឧបករណ៍បច្ចេកវិទ្យានៅតាមតំបន់ជនបទ នៅតែជាឧបសគ្គដែលទាមទារឱ្យមានដំណោះស្រាយរួមគ្នាប្រកបដោយនិរន្តរភាព។ ។ ដើម្បីដោះស្រាយបញ្ហាជាយុទ្ធសាស្ត្រនេះ យុទ្ធនាការ «កុំព្យូទ័រនៃការផ្លាស់ប្តូរ (Computer of Change)» ដែលផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Tech For Kids Academy បានលេចរូបរាងឡើងក្នុងនាមជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការបំប្លែងធនធានដែលនៅសេសសល់ ឱ្យទៅជាឱកាសអប់រំប្រកបដោយសមធម៌។

លាត ពេជ្ររង្សី 10 Jan 2026

កាលពីពេលថ្មីៗនេះ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «ពលរដ្ឋឌីជីថល៖ ការកសាងសង្គមប្រកបដោយបរិយាបន្នតាមរយៈការអប់រំ និងជំនាញ» លោក ពិដោរ លីដែត នាយកប្រតិបត្តិ និងជាស្ថាបនិកនៃ Tech for Kids Academy (TKA) បានចូលរួមចែករំលែកនូវទស្សនៈវិស័យស៊ីជម្រៅអំពីការរៀបចំកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់សតវត្សទី២១។

ម៉ែន លក្ខិណា & លាត ពេជ្ររង្សី 06 Jan 2026

នៅក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការបណ្ដុះបណ្ដាលយុវជនឱ្យមានសមត្ថភាពលើផ្នែកបច្ចេកវិទ្យា គឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ កម្មវិធី Technovation Girls Cambodia x Future Digital Talents ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់នូវវេទិកាមួយដែលអនុញ្ញាតឱ្យយុវជនកម្ពុជាបានសិក្សា បញ្ចេញសមត្ថភាព និងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាក្នុងសហគមន៍ តាមរយៈបច្ចេកវិទ្យា និងសហគ្រិនភាព។

ស៊ុន​ សូដាវីណា & លាត ពេជ្ររង្សី 26 Dec 2025

នៅតាមតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា សិស្សានុសិស្សជាច្រើនតែងជួបប្រទះនូវការសម្រេចចិត្តដ៏លំបាកបំផុតមួយ គឺជម្រើសរវាង ”ការបន្តការសិក្សា” និង ”ការបោះបង់ចោលសាលារៀន” ដោយសារកង្វះខាតធនធានក្នុងគ្រួសារ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ចាប់តាំងពីខែវិច្ឆិកាកន្លងទៅ ក្រុមការងារ Tech for Kids Academy និង មូលនិធិ PEACH (PEACH Foundation USA) បានចុះបំពេញបេសកកម្មរួមគ្នានៅខេត្តសៀមរាប ដើម្បីនាំយកនូវក្តីសង្ឃឹម និងឱកាសសិក្សាថ្មីៗជូនដល់ប្អូនៗសិស្សានុសិស្ស។

ម៉ែន លក្ខិណា & លាត ពេជ្ររង្សី 22 Dec 2025

បន្ទាប់ពីបានបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍របស់សិស្សានុសិស្សទាំង ១០០ រូប នៅក្នុងកម្មវិធី Young Founders Summit Phnom Penh ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ យុវជនឆ្នើមទាំង ៩ រូប ត្រូវបានជ្រើសរើសជាផ្លូវការដើម្បីបន្តបេសកកម្មរបស់ខ្លួនទៅកាន់ Bootcamp នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។

លាត ពេជ្ររង្សី 16 Dec 2025

Tech for Kids Academy and Education & Future Abroad today announced a strategic partnership aimed at transforming how Cambodian students access global education and career opportunities. Together, the two organizations are building a clear, supported pathway that connects early STEM and innovation learning directly with real overseas exposure, international programs, and long-term career preparation.

លាត ពេជ្ររង្សី 16 Dec 2025

Tech for Kids Academy and Toptimize today announced a strategic partnership designed to close one of the most persistent gaps in the development landscape of Cambodia. This is the divide between classroom learning and real-world business application. Together, the two organizations are launching a unified mission to ensure that young people not only learn future-ready skills but also understand how to apply those skills in real enterprises, industries, and entrepreneurial environments.

លាត ពេជ្ររង្សី 12 Dec 2025

Tech for Kids Academy today announces a strategic partnership with Girls Got Game to launch a specialized game development program for girls and non-binary youth ages 13–18. Together, the two organizations are combining resources to build a direct pathway for young women in Southeast Asia to enter the technology sector.

លាត ពេជ្ររង្សី 06 Dec 2025

(រាជធានីភ្នំពេញ, ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥) – នៅថ្ងៃនេះ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានក្លាយជាវេទិកាបង្ហាញសមត្ថភាពរបស់យុវជនជាង ១៥០ នាក់ ដែលពោរពេញដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យា នៅក្នុង «កម្មវិធី ពិព័រណ៍ និងការប្រកួតប្រជែងកូដក្លឹប» (Code Club Showcase & Coding Challenge Day)។

ម៉ែន លក្ខិណា & លាត ពេជ្ររង្សី 13 Nov 2025

កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Young Founders Summit ភ្នំពេញ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនៅសាលា AUPP High School - Foxcroft Academy ក្នុងបរិយាកាសមួយដែលពោរពេញទៅដោយថាមពល គំនិតច្នៃប្រឌិត និងស្មារតីនៃការបង្កើតថ្មី។ កម្មវិធីនេះបានប្រមូលផ្តុំយុវជនដ៏មានសក្តានុពលជាង ១២០ រូប អាយុចាប់ពី ១៥ ដល់ ២០ ឆ្នាំ មកពីវិទ្យាល័យ និងសាកលវិទ្យាល័យផ្សេងៗគ្នា ឲ្យមកចូលរួមក្នុងបទពិសោធន៍នៃភាពជាសហគ្រិនដ៏គួរឲ្យចាប់អារម្មណ៍មួយ។

លាត ពេជ្ររង្សី 11 Nov 2025

ពិភពលោកដែលយើងកំពុងរស់នៅ កំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាកម្លាំងចលករដ៏ចម្បងមួយនៅពីក្រោយការផ្លាស់ប្តូរនេះ។ ពីរបៀបដែលយើងធ្វើការងារ រៀនសូត្រ រហូតដល់ការកម្សាន្ត បញ្ញាសិប្បនិម្មិតបាននិងកំពុងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ នៅចំពេលនៃការវិវត្តដ៏ឆាប់រហ័សនេះ សំណួរដ៏សំខាន់មួយបានកើតឡើងសម្រាប់យើងទាំងអស់គ្នា ទាំងសិស្សានុសិស្ស ឪពុកម្តាយ និងអ្នកដឹកនាំ នោះគឺ៖ តើយើងនឹងត្រៀមខ្លួនកសាងអនាគតរបស់យើងជាមួយនឹងបច្ចេកវិទ្យានេះដោយរបៀបណា?

លាត ពេជ្ររង្សី 11 Nov 2025

ព្រឹត្តិការណ៍ "Girl in STEM Design Thinking" ឆ្នាំ ២០២៥ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន KPMG Cambodia និងសហការរៀបចំដោយ Tech for Kids Academy បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យត្រចះត្រចង់កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ នៅឯ KPMG កម្ពុជា។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំយុវជនឆ្នើមចំនួន ៤០ រូប ឲ្យចូលរួមបញ្ចេញសមត្ថភាពយ៉ាងសកម្ម ក្រោមការយកចិត្តទុកដាក់ និងការណែនាំយ៉ាងល្អិតល្អន់ពីសំណាក់គណៈកម្មការ អ្នកជំនាញ និងក្រុមការងារ។

លាត ពេជ្ររង្សី 08 Sep 2025

កម្មវិធីប្រកួត Final Pitch នៃ IP & TechPreneur Award ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥នៅ សហគ្រិនខ្មែរ (Khmer Enterprise) ។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងមានការអញ្ជើញចូលរួមតាមអនឡាញពីលោកស្រី Yanning ZHANG អ្នកតំណាងនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោកស្រី ហ៊ាង អូមួយ នាយកប្រតិបត្តិនៃ ADITI Academy និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ដៃគូសហការ គណៈកម្មការ អាណាព្យាបាល និងសាធារណជនយ៉ាងច្រើនកុះករ។

លាត ពេជ្ររង្សី 03 Jul 2025

នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងថ្នាក់ជាតិនេះ អ្នកចូលរួមនឹងបានឃើញដោយផ្ទាល់នូវការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងសមត្ថភាពដ៏អស្ចារ្យរបស់សិស្សានុសិស្សមកពីទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស។ គម្រោងបច្ចេកវិទ្យាដ៏អស្ចារ្យចំនួន 15 ដែលជាសមិទ្ធិផលជាក់ស្តែង ការរៀនសូត្រ និងការច្នៃប្រឌិតពេញមួយរយៈពេលបណ្តុះបណ្តាលទាំងមូល ដោយក្រុមនិស្សិតឆ្នើមទាំងនេះនឹងត្រូវបានបង្ហាញ។ គម្រោងនីមួយៗមិនត្រឹមតែឆ្លុះបញ្ចាំងពីទេពកោសល្យបច្ចេកទេស ជំនាញបច្ចេកវិទ្យា និងការយល់ដឹងស៊ីជម្រៅអំពីបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការបង្កើតការផ្លាស់ប្តូរជាក់ស្តែង និងវិជ្ជមានសម្រាប់សហគមន៍តាមរយៈបច្ចេកវិទ្យា។

លាត ពេជ្ររង្សី 26 Jun 2025

កម្មវិធី Kid-KATHON 2025 ដែលជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែងរយៈពេលពីរថ្ងៃ បានបិទបញ្ចប់ទៅដោយជោគជ័យកាលពីចុងសប្តាហ៍នេះ។ កម្មវិធីនេះ ដែលត្រូវបានផ្តួចផ្តើមដោយ Tech for Kids Academy បើកឱកាសទូលំទូលាយដល់សិស្សានុសិស្សទូទាំងប្រទេស ហើយសម្រាប់រដូវកាលនេះ បានប្រមូលផ្ដុំសិស្សានុសិស្សថ្នាក់ទី៧ ដល់ទី៩ មកពីសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់ឱកាសដល់ប្អូនៗក្នុងការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាសម្រាប់បញ្ហាសង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

Bormey Chanchem 19 Aug 2022

Like many other living beings, bees existed for a reason - or you can say many reasons. Those significant importance make this pollinator very well known for its reputation among many areas ranging from environment, medical, household usage, economy, to food chains and much more.

kiripost 14 Dec 2021

A pioneering project aims to stamp out educational inequality by providing laptops to poor students as Cambodia embraces the Industry 4.0 digital revolution.

Sochea Sar 24 Sep 2021

From household supplies to customer service, Plastic Consumption has been integral to our daily occurrence; however, we as consumers somehow find it extremely difficult and perplexing to identify which types of plastic should be recycled, reused, or avoided. In regards to your concern, this is definitely you should read for today.

Thav Somalinavann 04 Sep 2021

There is a concept that states, “It is not a waste until it is wasted.” On daily basis, people dispose functional items, ranging from daily necessities (food, water, furniture…) to leisure items (toys, fashions, phone…), which can be beneficially utilized by other people in needs; some people in the society make livings out of ‘trash’ that we no longer see value in.

Sochea Sar 30 Aug 2021

Noise pollution is the 2nd largest environmental cause of global health problems. This is an underrated and inattentive sort of pollution that nobody commonly puts it on the pedestal when it comes to the world’s pollution while its adversity is boundlessly contagious in every aspect of our daily occurrence. These are some facts unraveled by scientists that would potentially shift the direction of what you think about Noise Pollution.

go-to-top tech for kid