ការនាំយកពិព័រណ៍កម្រិតអន្តរជាតិនេះមកកាន់ប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ដោយបានផ្សារភ្ជាប់ថ្នាក់រៀនក្នុងស្រុក ទៅនឹងសហគមន៍សកលលោក។
កម្មវិធី Coolest Projects ដែលផ្តួចផ្តើមឡើងដោយស្ថាប័ន Raspberry Pi Foundation (ចក្រភពអង់គ្លេស) បានវិវត្តខ្លួនក្លាយជាពិព័រណ៍បច្ចេកវិទ្យាដ៏លេចធ្លោបំផុតសម្រាប់យុវជនវ័យក្មេងទូទាំងពិភពលោក។ ចាប់តាំងពីកកើតមក ចលនានេះត្រូវបានផ្តោតលើការអបអរសាទរភាពច្នៃប្រឌិត ទេពកោសល្យ និងការដោះស្រាយបញ្ហា ដោយផ្តល់នូវវេទិកាអន្តរជាតិដ៏រស់រវើកមួយ ដែលអ្នកបង្កើតបច្ចេកវិទ្យាវ័យក្មេងអាចចែករំលែកនូវអ្វីដែលពួកគេបានបង្កើតឡើង។ ការនាំយកពិព័រណ៍កម្រិតអន្តរជាតិនេះមកកាន់ប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ដោយបានផ្សារភ្ជាប់ថ្នាក់រៀនក្នុងស្រុក ទៅនឹងសហគមន៍សកលលោក។
នៅពីក្រោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាដំណើរវិវត្តដ៏គួរឱ្យសរសើររបស់សិស្សានុសិស្ស។ តាមរយៈបណ្តាញកូដក្លឹប (Code Club) ដែលបានពង្រីកវិសាលភាពដល់ ៦៣ ក្លឹប ក្នុង ៦១ សាលារៀន យើងបាននាំយកការរៀនសូត្របច្ចេកវិទ្យាដោយការអនុវត្តផ្ទាល់ ទៅកាន់សិស្សានុសិស្ស។ ពីបណ្តាញថ្នាក់ជាតិដ៏មានសក្តានុពលនេះ ក្រុមឆ្នើមចំនួន ១០ ត្រូវបានជ្រើសរើសដើម្បីនាំយកគម្រោងរបស់ពួកគេមកដាក់តាំងបង្ហាញជូនសាធារណជនទស្សនាផ្ទាល់នៅក្នុហព្រឹត្តិការណ៍ RISE Week 2026 ។
អ្វីដែលគួរឱ្យស្ញប់ស្ញែងបំផុតនោះ គឺការរីកចម្រើនរបស់សិស្សានុសិស្សផ្ទាល់ ពួកគាត់បានចាប់ផ្តើមពីការរៀនមូលដ្ឋានគ្រឹះសរសេរកូដសាមញ្ញៗ រហូតដល់អាចអភិវឌ្ឍខ្លួនមកជាការបង្កើតហ្គេមអន្តរកម្ម ភាពអត់ធ្មត់ពេលប្រឈមមុខនឹងបញ្ហាកូដដែលមិនដំណើរការ (Debugging) និងការឡើងឈរពន្យល់ពីគម្រោងរបស់ខ្លួនយ៉ាងជឿជាក់មុខសាធារណជន។ តាមរយៈវេទិកាដូចជា Scratch និងភាសាសរសេរកូដផ្សេងៗ យុវជនវ័យក្មេងទាំងនេះបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័ស ពីអ្នកប្រើប្រាស់បច្ចេកវិទ្យា មកជាអ្នកបង្កើតដំណោះស្រាយឌីជីថលដ៏មានសមត្ថភាព។
កិត្តិយសដ៏សំខាន់សម្រាប់កម្មវិធីនេះ គឺវត្តមានរបស់លោក Darren Bayliss មកពីស្ថាប័ន Raspberry Pi Foundation ដែលបានធ្វើដំណើរផ្ទាល់ពីចក្រភពអង់គ្លេសមកកាន់រាជធានីភ្នំពេញ។ វត្តមានរបស់លោក មិនត្រឹមតែបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងស្ថាប័នអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងដល់យុវជនផងដែរ។ លោក Darren បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា៖ «Coolest Projects មិនមែនជាការប្រកួតប្រជែងនោះទេ ប៉ុន្តែវាគឺជាការអបអរសាទរ។ មិនថាកម្មវិធីរបស់អ្នកត្រូវបានកសាងឡើងតាមរយៈ Scratch ឬការប្រើប្រាស់បច្ចេកវិទ្យា AI នោះទេ ដំណើរនៃការស្វែងយល់ និងអ្វីដែលកូនៗបានរៀនសូត្រពេលកំពុងបង្កើតស្នាដៃទាំងនោះ គឺជាអ្វីដែលមានតម្លៃបំផុត។»
ភាពជាដៃគូរវាង Tech for Kids Academy និងស្ថាប័ន Raspberry Pi Foundation គឺជាកម្លាំងចលករដ៏មានតម្លៃបំផុត។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្ស និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ដែលបានស្របគ្នាយ៉ាងឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់យើង ក្នុងការកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីអប់រំបច្ចេកវិទ្យា ទាំងក្នុងកម្រិតជាតិ តំបន់ និងសកលលោក ឱ្យមានភាពទូលំទូលាយ និងមាននិរន្តរភាពសម្រាប់យុវជនជំនាន់ក្រោយ។
កម្មវិធី Coolest Projects លើកដំបូងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការត្រួសត្រាយផ្លូវដល់យុវជនជំនាន់ក្រោយ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នានេះ នឹងបន្តជាគ្រឹះដ៏រឹងមាំ ក្នុងការបន្តកសាងអនាគតឌីជីថលដ៏ភ្លឺស្វាងសម្រាប់យុវជន ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
💻 តើលោកអ្នកចង់ឱ្យសាលារបស់លោកអ្នក ក្លាយជាផ្នែកមួយនៃបណ្តាញ Code Club ដ៏ធំនេះដែរឬទេ?
សូមទាក់ទងមកកាន់យើងខ្ញុំឥឡូវនេះ៖
📞 លេខទូរស័ព្ទ៖ 098 338 849
📲 Telegram៖ https://t.me/TKAEnterpriseSolution
📧 អ៊ីមែល៖ info@techforkids.asia