ភាពជោគជ័យនៃការកសាងសមត្ថភាពគ្រូបង្រៀនលើជំនាញឌីជីថល និងអក្ខរកម្មបញ្ញាសិប្បនិម្មិត

ដោយ លាត ពេជ្ររង្សី | ទី១៩ កុម្ភៈ, ២០២៦

យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការប្រើប្រាស់ជំនាញចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់យើង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលនៅនៅក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងចីរភាព។

ក្នុងនាមជាដៃគូបច្ចេកទេស និងអនុវត្ត«កម្មវិធីសិក្សាថ្នាក់រៀនជំនាញឌីជីថល» ក្រុមការងារ Tech for Kids Academy មានកិត្តិយសបានបញ្ចប់បេសកកម្មដ៏មានអត្ថន័យមួយ ដោយបានចូលរួមសហការរៀបចំ និងអនុវត្តវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលឌីជីថលរយៈពេល ៣ថ្ងៃ (ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦) ដើម្បីត្រៀមលក្ខណៈសម្រាប់សាលាគោលដៅថ្មី ១៩ទីតាំង ក្នុងខេត្តចំនួន ១៤ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

 

វគ្គបណ្ដុះបណ្ដាលនេះ មិនមែនគ្រាន់តែជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឌីជីថលចាំបាច់នោះទេ តែបានបញ្ចូលនូវគោលការណ៍ក្នុងធានាគុណភាព និងការពង្រឹងសមត្ថភាពគ្រូ វិធីសាស្រ្តបង្រៀនសម្រាប់ថ្នាក់រៀនជំនាញឌីជីថលផងដែរ។ ការកសាងមូលដ្ឋានគ្រឹះឌីជីថលសម្រាប់សិស្សានុសិស្សកម្ពុជា មិនមែនគ្រាន់តែជាការបង្រៀនឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលបង្កើនសមត្ថភាពគិត និងការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិតសម្រាប់ត្រៀមខ្លួនសម្រាប់អនាគតឌីជីថល។ 

កម្មវិធីនេះគឺជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈការដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តម សូវិសុទ្ធី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំថ្នាក់រៀនជំនាញឌីជីថល ដើម្បីពង្រឹងមូលធនមនុស្សកម្ពុជាក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

ដើម្បីធានាថាគ្រូបង្រៀនមកពីសាលាគោលដៅចំនួន ១៩ នៃ ១៤ខេត្ត-ក្រុង អាចនាំយកចំណេះដឹងទៅផ្ទេរទៅកាន់សិស្សានុសិស្សបានយ៉ាងមានប្រសិទ្ធភាព យើងបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដែលផ្សារភ្ជាប់នឹងបរិបទកម្ពុជាដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖

  • បច្ចេកវិទ្យាអប់រំស្នូល (EdTech Tools)៖ ការប្រើប្រាស់វេទិកាសរសេរកូដ Code.org និងកម្មវិធី Scratch ដើម្បីបណ្តុះបំណិនសរសេរកូដ និងការគិតបែបកុំព្យូទ័រ (Computational Thinking) ព្រមទាំងការប្រើប្រាស់ Canva សម្រាប់ការរចនាមាតិកាឌីជីថលប្រកបដោយភាពច្នៃប្រឌិត។
  • គរុកោសល្យបង្រៀន (Pedagogy)៖ ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែប «I do, We do, You do» និងការរៀបចំផែនការបញ្ច្រាស (Backward Planning) ដើម្បីធានាថាការបង្រៀនចំគោលដៅនិងមានប្រសិទ្ធភាព។
  • ការគ្រប់គ្រងថ្នាក់រៀន (Classroom Management)៖ យុទ្ធសាស្ត្រនៃការគ្រប់គ្រងសិស្សក្នុងបន្ទប់កុំព្យូទ័រ និងការអប់រំអំពីសុវត្ថិភាពឌីជីថល ដើម្បីការពារកុមារពីហានិភ័យនានានៅលើប្រព័ន្ធអ៊ិនធឺណិត។

ក្រោយវគ្គបណ្ដុះបណ្ដាលយើងមានមោទនភាពចំពោះ លទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីការបណ្ដុះបណ្ដាលនេះគឺ

  • ការរីកចម្រើននៃចំណេះដឹងគួរឱ្យកត់សម្គាល់៖ លទ្ធផលតេស្ត (Pre-test & Post-test) បានបង្ហាញថា កម្រិតយល់ដឹងរបស់គ្រូឌីជីថលបានកើនឡើងពី កើនឡើងប្រមាណ ១៨%។ នេះជាសញ្ញាវិជ្ជមានដែលបញ្ជាក់ថា សក្ខាកាមរបស់យើងទទួលបានមូលដ្ឋានគ្រឹះរឹងមាំក្នុងការផ្ទេរចំណេះដឹងបន្ត។
  • ទំនុកចិត្តខ្ពស់ក្នុងការបង្រៀន៖ យោងតាមការស្ទង់មតិ សិក្ខាកាមរហូតដល់ ៩៦,៥៥% មានទំនុកចិត្ត "ខ្ពស់" និង "ខ្ពស់បំផុត" ក្នុងការត្រៀមខ្លួនចាប់ផ្តើមបង្រៀនសិស្សានុសិស្សនៅតាមសាលាគោលដៅរៀងៗខ្លួន។
  • ការពេញចិត្តជាអតិបរមា៖ វាគឺជាមោទនភាពដែលសិក្ខាកាមដែលបានចូលរួមទាំងអស់ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំ ខ្លឹមសារមេរៀន និងបច្ចេកទេសបណ្តុះបណ្តាលរបស់ក្រុមការងារយើង។

ភាពជោគជ័យនៃគម្រោងនេះ គឺជាសក្ខីភាពនៃការសហការគ្នាយ៉ាងជិតស្និតរវាង ការដឹកនាំ និងការគាំទ្រជាយុទ្ធសាស្ត្រពី ក.ប.ទ ជាមួយនឹងក្រុមការងារបច្ចេកទេសបង្រៀនរបស់ Tech for Kids Academy (TKA) ។ កិច្ចសហការនេះបានបង្កើតនូវគំរូសហប្រតិបត្តិការមួយដែលមានចីរភាព និងគុណតម្លៃខ្ពស់ដោយធានាបានថារាល់ធនធានដែលបានវិនិយោគ នឹងផ្តល់ត្រឡប់មកវិញនូវផលជះវិជ្ជមានខ្ពស់បំផុត ពីលោកគ្រូអ្នកគ្រូបង្គោលទៅដល់សិស្សានុសិស្ស និងសហគមន៍ជាតិទាំងមូល។

Tech for Kids Academy មានមោទនភាពដែលបានរួមចំណែកក្នុងបេសកកម្មដ៏សំខាន់នេះ។ យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការប្រើប្រាស់ជំនាញចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់យើង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលនៅនៅក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងចីរភាព។

សម្រាប់ស្ថាប័នរដ្ឋ ឬដៃគូអភិវឌ្ឍន៍ដែលមានបំណង ឬបេសកម្មរួមគ្នាក្នុងការលើកកម្ពស់ការអប់រំឌីជីថលប្រកបដោយគុណភាព និងនិរន្តរភាព ក្រុមការងារ TKA ត្រៀមខ្លួនជានិច្ចរាល់កិច្ចពិភាក្សា និងកិច្ចសហការ ដើម្បីរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីអប់រំដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។

សម្រាប់ការពិភាក្សាលើកិច្ចសហការ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖

📞 លេខទូរស័ព្ទ៖ 098 338 849

📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy

go-to-top tech for kid