Tech for Kids Academy ត្រូវបានជ្រើសរើសក្នុងកម្មវិធី E-DISC Innovate Bridge 2026៖ លើកកម្ពស់ការអប់រំផ្នែកបញ្ញាសិប្បនិម្មិតដែលផ្តោតលើមនុស្ស (Human-Centered AI) នៅទូទាំងតំបន់អាស៊ី

ដោយ លាត ពេជ្ររង្សី | ទី៧ កុម្ភៈ, ២០២៦

ការត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ គឺជាសក្ខីភាពសបញ្ជាក់យ៉ាងច្បាស់ពីជំនឿចិត្តរបស់យើងដែលថា អនាគតនៃការអប់រំត្រូវតែផ្តោតលើមនុស្សជាចម្បង មិនមែនផ្អែកលើបច្ចេកវិទ្យាតែមួយមុខនោះទេ

Tech for Kids Academy (TKA) ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី E-DISC Innovate Bridge 2026 ដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ក្រោមកិច្ចសហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង SusHi Tech Tokyo។

ក្នុងនាមជាផ្នែកមួយនៃកម្មវិធីនេះ TKA នឹងចូលរួមក្នុងវគ្គសិក្សាស្វែងយល់ពីទីផ្សារ និងនវានុវត្តន៍ផ្ទាល់នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជួបពិភាក្សាជាមួយបណ្តាក្រុមហ៊ុនជប៉ុន អ្នករៀបចំគោលនយោបាយ វិនិយោគិន និងថ្នាក់ដឹកនាំផ្នែកនវានុវត្តន៍នានា។ ការជ្រើសរើសនេះសបញ្ជាក់ពីដំណោះស្រាយប្រកបដោយនវានុវត្តន៍ ភាពពាក់ព័ន្ធក្នុងតំបន់ និងចក្ខុវិស័យរយៈពេលវែងរបស់ TKA ក្នុងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យត្រៀមខ្លួនសម្រាប់ពេលអនាគត តាមរយៈបច្ចេកវិទ្យា ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការអប់រំផ្នែកសហគ្រិនភាព។

ហេតុអ្វីបានជាចំណុចនេះមានសារៈសំខាន់សម្រាប់តំបន់អាស៊ី?

នៅទូទាំងតំបន់អាស៊ី ប្រព័ន្ធអប់រំកំពុងប្រឈមនឹងតម្រូវការចាំបាច់ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងរហ័ស។ ទោះបីជាបញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្មកំពុងផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចក៏ដោយ ក៏សិស្សរាប់លាននាក់នៅតែខ្វះលទ្ធភាពទទួលបានជំនាញឌីជីថល សហគ្រិនភាព និងជំនាញទំនាក់ទំនងតាំងពីដំបូង ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងទីផ្សារការងារនាពេលអនាគត។

Tech for Kids Academy ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតនេះ ដោយការបញ្ជ្រាបការអប់រំបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) រួមជាមួយគុណតម្លៃមនុស្សធម៌ និងការដោះស្រាយបញ្ហា ជាជាងការទុកជំនាញឌីជីថលគ្រាន់តែជាមុខវិជ្ជាបច្ចេកទេសដាច់ដោយឡែក។

វិធីសាស្ត្រអប់រំ និងការទទួលស្គាល់

វិធីសាស្ត្ររបស់ TKA ត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវការអប់រំប្រកបដោយបរិយាបន្ន រួមមាន៖

  • ការរៀនតាមរយៈគម្រោង (Project-based learning): ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
  • ការរៀនសូត្រតាមតម្រូវការបុគ្គលដោយមានជំនួយពីបញ្ញាសិប្បនិម្មិត (AI): ដែលអនុញ្ញាតឱ្យសិស្សម្នាក់ៗសិក្សាតាមកម្រិតសមត្ថភាព និងសន្ទុះរៀងៗខ្លួន។
  • សហគ្រិនភាព និងជំនាញទំនាក់ទំនង: ដែលជាសមត្ថភាពស្នូលមិនអាចខ្វះបាន។

គំរូអប់រំនេះត្រូវបានទទួលស្គាល់ និងបញ្ជាក់ភាពជោគជ័យតាមរយៈការអនុវត្តសាកល្បងជាមួយរដ្ឋាភិបាល ភាពជាដៃគូជាមួយសាលារៀន និងការប្រកួតប្រជែងថ្នាក់តំបន់នៅកម្ពុជា និងអាស៊ីអាគ្នេយ៍។

ការចូលរួមក្នុងកម្មវិធីនេះ គឺជាជំហានយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលរីកចម្រើនបន្ទាប់របស់ TKA ក្នុងគោលបំណង៖

  • ស្វែងរកការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុនអប់រំ និងបច្ចេកវិទ្យាជឿនលឿនរបស់ជប៉ុន។
  • វាយតម្លៃឱកាសសម្រាប់ធ្វើមូលដ្ឋាននីយកម្ម (Localization) ក្នុងទីផ្សារជប៉ុន និងអាស៊ាន។
  • ផ្សារភ្ជាប់ទំនាក់ទំនងនិងកិច្ចសហការរយៈពេលវែងរវាងនវានុវត្តន៍អប់រំក្នុងអាស៊ាន និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យារបស់ជប៉ុន។

«ការត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ គឺជាសក្ខីភាពសបញ្ជាក់យ៉ាងច្បាស់ពីជំនឿចិត្តរបស់យើងដែលថា អនាគតនៃការអប់រំត្រូវតែផ្តោតលើមនុស្សជាចម្បង មិនមែនផ្អែកលើបច្ចេកវិទ្យាតែមួយមុខនោះទេ» នេះបើតាមការលើកឡើងរបស់ លោក ពិដោរ លីដេត ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Tech for Kids Academy។

លោកបានបន្ថែមថា៖ «ឱកាសនេះអនុញ្ញាតឱ្យយើងរៀនសូត្រពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់ជប៉ុន ស្របពេលដែលយើងចែករំលែកបទពិសោធន៍ជាក់ស្តែងពីអាស៊ាន។ គោលដៅរបស់យើងគឺកសាងប្រព័ន្ធអប់រំមួយដែលបញ្ញាសិប្បនិម្មិត (AI) ជួយពង្រឹងសមត្ថភាពសិស្ស និងគ្រូ ដោយមិនជំនួសឱ្យការច្នៃប្រឌិត និងគុណតម្លៃរបស់មនុស្សឡើយ»

ការទទួលបានឱកាសចូលរួមក្នុងកម្មវិធីនេះ គឺជាកិត្តិយស និងជាកាលានុវត្តភាពថ្មីមួយសម្រាប់វិស័យអប់រំនៅកម្ពុជា។ សម្រាប់ Tech for Kids Academy បេសកកម្មរបស់យើងមិនមែនត្រឹមតែបង្រៀនបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺការ បំផុសសក្តានុពល និង ប្រែក្លាយយុវជនកម្ពុជា ពីអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយទៅជា អ្នកបង្កើត និងជាអ្នកដឹកនាំការផ្លាស់ប្តូរ (Creators & Changemakers) ដែលប្រកបដោយទំនុកចិត្ត និងក្រមសីលធម៌ក្នុងយុគសម័យឌីជីថល។

រួមគ្នាជាមួយយើង ដើម្បីកសាងមូលធនមនុស្សសម្រាប់អនាគត!
យើងខ្ញុំសូមស្វាគមន៍រាល់កិច្ចសហការពីស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍ដែលមានចក្ខុវិស័យដូចគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍជំនាញ និងអនាគតរបស់យុវជនជំនាន់ក្រោយ។

📌 សម្រាប់ការពិភាក្សាលើកិច្ចសហការ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖

📞 លេខទូរស័ព្ទ៖ 098 338 849

📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy

 

 

go-to-top tech for kid