យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការប្រើប្រាស់ជំនាញចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់យើង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលនៅនៅក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងចីរភាព។
វគ្គបណ្ដុះបណ្ដាលនេះ មិនមែនគ្រាន់តែជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឌីជីថលចាំបាច់នោះទេ តែបានបញ្ចូលនូវគោលការណ៍ក្នុងធានាគុណភាព និងការពង្រឹងសមត្ថភាពគ្រូ វិធីសាស្រ្តបង្រៀនសម្រាប់ថ្នាក់រៀនជំនាញឌីជីថលផងដែរ។ ការកសាងមូលដ្ឋានគ្រឹះឌីជីថលសម្រាប់សិស្សានុសិស្សកម្ពុជា មិនមែនគ្រាន់តែជាការបង្រៀនឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលបង្កើនសមត្ថភាពគិត និងការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិតសម្រាប់ត្រៀមខ្លួនសម្រាប់អនាគតឌីជីថល។
កម្មវិធីនេះគឺជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយបេសកកម្មនេះត្រូវបានអនុវត្តតាមរយៈការដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តម សូវិសុទ្ធី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំថ្នាក់រៀនជំនាញឌីជីថល ដើម្បីពង្រឹងមូលធនមនុស្សកម្ពុជាក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។
ដើម្បីធានាថាគ្រូបង្រៀនមកពីសាលាគោលដៅចំនួន ១៩ នៃ ១៤ខេត្ត-ក្រុង អាចនាំយកចំណេះដឹងទៅផ្ទេរទៅកាន់សិស្សានុសិស្សបានយ៉ាងមានប្រសិទ្ធភាព យើងបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដែលផ្សារភ្ជាប់នឹងបរិបទកម្ពុជាដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
ក្រោយវគ្គបណ្ដុះបណ្ដាលយើងមានមោទនភាពចំពោះ លទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីការបណ្ដុះបណ្ដាលនេះគឺ
ភាពជោគជ័យនៃគម្រោងនេះ គឺជាសក្ខីភាពនៃការសហការគ្នាយ៉ាងជិតស្និតរវាង ការដឹកនាំ និងការគាំទ្រជាយុទ្ធសាស្ត្រពី ក.ប.ទ ជាមួយនឹងក្រុមការងារបច្ចេកទេសបង្រៀនរបស់ Tech for Kids Academy (TKA) ។ កិច្ចសហការនេះបានបង្កើតនូវគំរូសហប្រតិបត្តិការមួយដែលមានចីរភាព និងគុណតម្លៃខ្ពស់ដោយធានាបានថារាល់ធនធានដែលបានវិនិយោគ នឹងផ្តល់ត្រឡប់មកវិញនូវផលជះវិជ្ជមានខ្ពស់បំផុត ពីលោកគ្រូអ្នកគ្រូបង្គោលទៅដល់សិស្សានុសិស្ស និងសហគមន៍ជាតិទាំងមូល។
Tech for Kids Academy មានមោទនភាពដែលបានរួមចំណែកក្នុងបេសកកម្មដ៏សំខាន់នេះ។ យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរក្នុងការប្រើប្រាស់ជំនាញចំណេះដឹងបច្ចេកទេស និងបទពិសោធន៍របស់យើង ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង ប្រព័ន្ធអេកូឡូស៊ីអប់រំឌីជីថលនៅនៅក្នុងតំបន់ ប្រកបដោយបរិយាបន្ន និងចីរភាព។
សម្រាប់ស្ថាប័នរដ្ឋ ឬដៃគូអភិវឌ្ឍន៍ដែលមានបំណង ឬបេសកម្មរួមគ្នាក្នុងការលើកកម្ពស់ការអប់រំឌីជីថលប្រកបដោយគុណភាព និងនិរន្តរភាព ក្រុមការងារ TKA ត្រៀមខ្លួនជានិច្ចរាល់កិច្ចពិភាក្សា និងកិច្ចសហការ ដើម្បីរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីអប់រំដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។
សម្រាប់ការពិភាក្សាលើកិច្ចសហការ និងព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់៖
📞 លេខទូរស័ព្ទ៖ 098 338 849
📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy