Kid-KATHON 2025 បញ្ចប់ដោយជោគជ័យ

ដោយ Tech for Kids Academy | Jun,26,2025

បណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាអ្នកដោះស្រាយបញ្ហាតាមរយៈបច្ចេកវិទ្យា

 

ការចាប់ផ្ដើមនៃកម្មវិធី Kid-KATHON 2025 បានឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីទទួលបានពាក្យចុះឈ្មោះពីបេក្ខជនដំបូងជាច្រើន និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ កម្មវិធីបានសម្រាំងយកបេក្ខជនចំនួន ៦០ រូបដើម្បីចូលរួមវគ្គសម្ភាសន៍។ ក្រោយពីការសម្ភាសន៍ ជាលទ្ធផល សិស្សានុសិស្សឆ្នើម ៣០ រូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ ដោយក្នុងនោះភាគច្រើនជាអ្នកដែលចាប់ផ្ដើមរៀនសរសេរកូដជាលើកដំបូង។

បន្ទាប់ពីការជ្រើសរើស បេក្ខជនទាំង ៣០ រូបត្រូវបានបែងចែកជា ៦ ក្រុមភ្លាមៗ ដោយក្រុមនីមួយៗមានគ្រូណែនាំផ្ទាល់ ដើម្បីចាប់ផ្ដើមដំណើរការរៀនសូត្រ និងអភិវឌ្ឍគម្រោងជាក្រុម។ ប្អូនៗបានចូលរួមវគ្គបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់រយៈពេលមួយថ្ងៃកន្លះ ដោយផ្តោតលើមូលដ្ឋានគ្រឹះនៃការសរសេរកូដជាមួយ Micro:bit និងវិធីសាស្ត្រអភិវឌ្ឍគម្រោង។ តាមរយៈការសហការយ៉ាងសកម្ម និងការណែនាំដ៏មានតម្លៃ ក្រុមទាំង ៦ បានរួមគ្នាកសាងគម្រោងគំរូ (Prototype) ដ៏គួរឱ្យចាប់អារម្មណ៍រៀងៗខ្លួន។ គម្រោងទាំងនោះរួមមាន៖

  1. The Brave: បង្កើតឧបករណ៍ស្រង់សម្រាមក្នុងប្រភពទឹក។
  2. AI Driven: បង្កើតឧបករណ៍វាស់កម្ពស់ទឹកជំនន់ក្នុងទីក្រុង ដើម្បីផ្តល់សញ្ញា និងជួយសម្រួលចរាចរណ៍។
  3. Micro:Earth: បង្កើតម៉ាស៊ីនបិទហ្គាសដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកប្រើប្រាស់ភ្លេចបិទ។
  4. Baby Shark: បង្កើតម៉ាស៊ីនរំលឹកការលេបថ្នាំ។
  5. Golden Nuggets: បង្កើតឧបករណ៍ Tell-Tale-Tweet ជួយស្រោចទឹកដំណាំដោយស្វ័យប្រវត្តិពេលដីស្ងួត។
  6. El Clásico: បង្កើតឧបករណ៍ជួយបិទភ្លើងដោយស្វ័យប្រវត្តិ ពេលគ្មានមនុស្សនៅផ្ទះ។

នាថ្ងៃប្រកួតចុងក្រោយ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច នៅជាន់ទី3A អគារធីខេ សេនត្រល (Manulife Cambodia Head Office), ក្រុមទាំង ៦ បានធ្វើបទបង្ហាញគម្រោងគំរូ (Prototypes) របស់ខ្លួនយ៉ាងក្លាហាន និងគួរឲ្យចាប់អារម្មណ៍ នៅចំពោះមុខអ្នកចូលរួមទស្សនាជាង ១០០នាក់ រួមមានមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យា។ គម្រោងទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការចាប់យកចំណេះដឹងបច្ចេកទេស ការសហការជាក្រុម និងសមត្ថភាពប្រែក្លាយគំនិតច្នៃប្រឌិតទៅជាដំណោះស្រាយជាក់ស្ដែង ដោយប្រើប្រាស់ Micro:bit ដើម្បីឆ្លើយតបនឹងបញ្ហាសហគមន៍ និងគោលដៅ SDGs។

ក្រោយការធ្វើបទបង្ហាញរបស់ក្រុមទាំង៦ និងការពិចារណាយ៉ាងល្អិតល្អន់ពីគណៈកម្មការ ក្រុម AI Driven ត្រូវបានប្រកាសជាម្ចាស់ជ័យលាភី Kid-KATHON Champion ឆ្នាំ ២០២៥ ជាមួយនឹងគម្រោង «ឧបករណ៍វាស់កម្ពស់ទឹកជំនន់ក្នុងទីក្រុង សម្រាប់ផ្តល់សញ្ញា និងជួយសម្រួលចរាចរណ៍» ដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១១ បានបង្ហាញពីការគិតគូរប្រកបដោយនវានុវត្តន៍ និងសក្ដានុពលជាក់ស្ដែងសម្រាប់ការអនុវត្ត។

ការវាយតម្លៃដើម្បីជ្រើសរើសក្រុមជ័យលាភី ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយយុត្តិធម៌ ដោយគណៈកម្មការអ្នកជំនាញ រួមមាន៖

  • កញ្ញា បញ្ញា សុភិមាន - អ្នកគ្រប់គ្រងផ្នែកផែនការពាណិជ្ជកម្មនៃក្រុមហ៊ុន Smart Axiata 
  • លោក សើ ពន្លក - មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធីសិក្សា និងបណ្តុះបណ្តាល នៃ Tech for Kids Academy
  • លោក ហម ឆលាង - គ្រូបណ្តុះបណ្តាលសហគ្រិនភាព និងនវានុវត្តន៍ 

ក្រោយការធ្វើបទបង្ហាញរបស់ក្រុមទាំង៦ និងការពិចារណាយ៉ាងល្អិតល្អន់ពីគណៈកម្មការ ក្រុម AI Driven ត្រូវបានប្រកាសជាម្ចាស់ជ័យលាភី Kid-KATHON Champion ឆ្នាំ ២០២៥ ជាមួយនឹងគម្រោង «ឧបករណ៍វាស់កម្ពស់ទឹកជំនន់ក្នុងទីក្រុង សម្រាប់ផ្តល់សញ្ញា និងជួយសម្រួលចរាចរណ៍» ដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១១ បានបង្ហាញពីការគិតគូរប្រកបដោយនវានុវត្តន៍ និងសក្ដានុពលជាក់ស្ដែងសម្រាប់ការអនុវត្ត

““ខ្ញុំពិតជាសប្បាយចិត្តហើយមិន នឹកស្មានថាពួកខ្ញុំអាចជាប់អញ្ចឹង…ខ្ញុំឃើញថាកម្មវិធី Kid-KATHON មានភាពប្លែកជាងគេគឺបានរៀនពី SDGs លាយឡំជាមួយនឹងការសេរកូដ” - ពីក្រុមជ័យលាភី

“ពួកយើងគិតថា នៅថ្ងៃអនាគតសង្គមនឹងត្រូវការមនុស្សដែលដែលអាចប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗដើម្បីដោះស្រាយបញ្ហា” - កញ្ញា បញ្ញា សុភិមាន, គណៈកម្មការ

 

“ឱពុកម្តាយគួរតែជម្រុញឱ្យពួកគាត់ចូលរួមបើសិនគាត់មាន ចំណាប់អារម្មណ៍ទៅលើផ្នែកបច្ចេកវិទ្យានឹង ដូចកម្មវិធី Kid-KATHON នេះខ្ញុំសរសើររការផ្តួចផ្តើមពីព្រោះពួកគាត់ៗនៅតូចៗណាស់តែអាចធ្វើគម្រាងបែបនេះបាន” - អាណាព្យាបាល

 

ភាពជោគជ័យនៃកម្មវិធី Kid-KATHON 2025 នេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការគាំទ្រដ៏មានតម្លៃ ពីសំណាក់ដៃគូសហការណ៍របស់យើង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ យើងក៏សូមអរគុណដល់ មូលនិធិ ស.អ និងក្រុមហ៊ុន Smart Axiata ចំពោះការឧបត្ថម្ភធំ CC Times ជាដៃគូផ្នែកផ្សព្វផ្សាយ ក្រុមហ៊ុន Manulife Cambodia ចំពោះការឧបត្ថម្ភទីតាំង និងក្រុមហ៊ុន Grab ជាដៃគូដឹកជញ្ជូន។

 

ទន្ទឹមនឹងនេះ ក្រុមការងារក៏សូមអរគុណដល់មាតាបិតា អាណាព្យាបាល គណៈកម្មការវាយតម្លៃដ៏មានកិត្តិយស គ្រូបង្គោល និងគ្រូណែនាំដ៏យកចិត្តទុកដាក់។ យើងក៏សូមអរគុណដល់ក្រុមការងារ Kid-KATHON ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃនិងរួមចំណែកយ៉ាងសកម្មធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

 

Kid-KATHON នឹងបន្តបេសកកម្មក្នុងការបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យា និងស្មារតីដោះស្រាយបញ្ហាក្នុងចំណោមយុវជនកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន៖

Facebook Page: Tech for Kids Academy

អ៊ីម៉ែល៖ info@techforkids.asia
លេខទំនាក់ទំនង៖ (+855)98 856 969

ចូលរួមជាមួយយើងក្នុងការបង្កើតអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគតកន្លែងដែលប្រែក្លាយក្តីស្រមៃរបស់អ្នកឲ្យទៅជាការពិត។

 

go-to-top tech for kid