THINK FIRST, AI LATER
បច្ចុប្បន្ន បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) កំពុងរីកសាយភាយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំក្នុងល្បឿនដែលយើងនឹកស្មានមិនដល់។ AI មានសមត្ថភាពអាចសរសេរអត្ថបទ រចនារូបភាព គណនាលេខ និងដោះស្រាយបញ្ហាស្មុគស្មាញបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ សម្រាប់កុមារជំនាន់ក្រោយ AI មិនមែនជាបច្ចេកវិទ្យាអនាគតដ៏ឆ្ងាយទៀតឡើយ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលសឹងតែហាក់ដូចជាធម្មជាតិទៅហើយ។
ទន្ទឹមនឹងភាពងាយស្រួលនេះ សំណួរដ៏សំខាន់មួយបានចោទឡើងថា៖
តើយើងកំពុងបណ្តុះកុមារឱ្យក្លាយជាអ្នកចេះគិតដោយឯករាជ្យ ឬកំពុងបង្រៀនឱ្យពួកគេក្លាយជាអ្នកពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យា?
នៅ Tech for Kids Academy យើងជឿជាក់យ៉ាងមុតមាំថា ការដាក់បញ្ចូល AI ទៅក្នុងប្រព័ន្ធអប់រំ មិនមែនមានន័យថាអនុញ្ញាតឱ្យម៉ាស៊ីនមកគិតជំនួសមនុស្សនោះទេ។ ផ្ទុយទៅវិញ វាគឺជាការលើកទឹកចិត្តឱ្យកុមារអភិវឌ្ឍសមត្ថភាពគិតឱ្យបានរឹងមាំជាមុនសិន រួចទើបប្រើប្រាស់ AI ជាឧបករណ៍គាំទ្រ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រកបដោយការយល់ដឹង ទំនួលខុសត្រូវ និងភាពច្នៃប្រឌិតខ្ពស់។
ការគិតគឺជាដំណើរការសកម្មដែលទាមទារការពិចារណា។ វាមិនមែនជាការរត់រកចម្លើយភ្លាមៗនោះទេ ប៉ុន្តែវាគឺជាដំណើរឆ្លងកាត់ការសាកល្បង ការបរាជ័យ ការព្យាយាមឡើងវិញ និងជួនកាលក៏មានភាពស្រពិចស្រពិលផងដែរ។ ទោះជាយ៉ាងណា ភាពស្មុគស្មាញទាំងនេះហើយដែលនាំទៅរក “ការរៀនសូត្រពិតប្រាកដ”។ វាជួយត្រួសត្រាយផ្លូវឱ្យកុមារអភិវឌ្ឍការគិតបែបកំព្យូទ័រ (Computational Thinking) បណ្ដុះទំនុកចិត្ត និងពង្រឹងទំនួលខុសត្រូវលើគំនិតរបស់ខ្លួន។
ប្រសិនបើ AI ត្រូវបានដាក់ឱ្យប្រើប្រាស់លឿនពេក ជាពិសេសចំពោះកុមារដែលមិនទាន់មានមូលដ្ឋានការគិតរឹងមាំ វាអាចនឹងទៅធ្វើឱ្យដំណើរការនៃការរៀនសូត្រនេះចុះខ្សោយដោយមិនដឹងខ្លួន។ កុមារអាចនឹងទទួលបានចម្លើយយ៉ាងងាយ ប៉ុន្តែពួកគេនឹងបាត់បង់ឱកាសក្នុងការរៀនពីរបៀបដោះស្រាយបញ្ហា។ ហេតុនេះហើយ នៅ Tech for Kids Academy យើងផ្ដល់អាទិភាពខ្ពស់លើការផ្ដល់ឱកាស សម្រាប់កុមារបានគិត សួរ និងស្រាវជ្រាវដោយខ្លួនឯង មុននឹងប្រើប្រាស់បច្ចេកវិទ្យាមកជាជំនួយ។
តាមពិតទៅ AI មិនមែនជាបញ្ហានោះទេ ប៉ុន្តែ “របៀបប្រើប្រាស់” ទៅវិញទេដែលជាគន្លឹះ។ កាលបើប្រើប្រាស់ដោយមានការណែនាំត្រឹមត្រូវ AI នឹងក្លាយជាជំនួយការដ៏អស្ចារ្យសម្រាប់កុមារក្នុងករណីដូចជា៖
ក្នុងន័យនេះ Tech for Kids Academy បង្រៀនកុមារឱ្យចេះ “បង្កើតគំនិតដោយខ្លួនឯងជាមុន” រួចទើបប្រើ AI ដើម្បីពង្រីកសក្ដានុពលនៃគំនិតនោះ។ យើងមិនបង្រៀនឱ្យប្រើ AI ជាចំណុចចាប់ផ្ដើមឡើយ ប៉ុន្តែប្រើវាជាឧបករណ៍បង្កើនល្បឿននៃភាពជោគជ័យ។
ទោះបីជា AI អាចចងក្រងទិន្នន័យយ៉ាងច្រើន ក៏វាមិនអាចជំនួសនូវអ្វីដែលជាអត្តសញ្ញាណរបស់មនុស្សបានឡើយដូចជា៖ ការចង់ដឹងចង់ឃើញ (Curiosity) សីលធម៌ អារម្មណ៍ និងបទពិសោធន៍ក្នុងបរិបទសង្គមជាក់ស្ដែង។ នៅពេលកុមារត្រូវបានបណ្ដុះឱ្យគិតដោយឯករាជ្យ គំនិតដែលកើតចេញមកនឹងមានលក្ខណៈប្លែក ពិសេស និងមានតម្លៃ។ ភាពខុសគ្នានៃការគិតនេះហើយដែលជាគ្រឹះនៃការច្នៃប្រឌិត និងការបង្កើតថ្មីសម្រាប់ពិភពលោក។
អនាគតមួយប្រកបដោយសក្តានុពល និងភាពជឿជាក់ អាស្រ័យលើសមត្ថភាពរបស់មនុស្សក្នុងការចេះសួរសំណួរល្អៗ ការចេះវិភាគព័ត៌មានដោយវិចារណញ្ញាណ និងការប្រើបច្ចេកវិទ្យាដោយមានគោលបំណងច្បាស់លាស់។
នៅ Tech for Kids Academy យើងរៀបចំកុមារឱ្យក្លាយអ្នកប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ តាមរយៈ៖
“THINK FIRST, AI LATER” — គិតឱ្យច្បាស់ជាមុន ប្រើបច្ចេកវិទ្យាជាជំនួយតាមក្រោយ។ នេះគឺជាគោលការណ៍គ្រឹះដែលយើងប្រើដើម្បីរចនាកម្មវិធីសិក្សា និងរៀបចំកុមារសម្រាប់អនាគត។ ព្រោះយើងជឿថា បច្ចេកវិទ្យាអាចផ្លាស់ប្តូរ ប៉ុន្តែ “ការគិត” ត្រូវតែរក្សាទុកសមត្ថភាពស្នូលរបស់យើងជានិច្ច។
📌សម្រាប់ព័ត៌មានលម្អិតពីវគ្គសិក្សា សូមទំនាក់ទំនងមកកាន់៖
📞 លេខទូរស័ព្ទ៖ 098/099 338 849
💬 តេឡេក្រាម៖ [https://t.me/TechforKidsAcademy]
🌐 គេហទំព័រ៖ https://techforkids.asia/en
#AIExplorers #MachineLearning #TechEducation #NewTerm #Techforkidsacademy