ការអភិវឌ្ឍមូលធនមនុស្សឌីជីថល គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពរបស់សង្គមជាតិ។
ការអភិវឌ្ឍមូលធនមនុស្សឌីជីថល គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពរបស់សង្គមជាតិ។ ក្នុងស្មារតីនេះ កម្មវិធី Technovation Girls Cambodia x Future Digital Talents ២០២៦ មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសសមាសភាពក្រុមឆ្នើមថ្នាក់ជាតិទាំង ១៥ ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍគម្រោងយ៉ាងស្វិតស្វាញអស់រយៈពេល ១២ សប្តាហ៍កន្លងមកនេះ។
ក្រុមទាំងអស់នេះបានបង្ហាញពីសមត្ថភាពដ៏លេចធ្លោលើការសរសេរកូដ បច្ចេកវិទ្យា AI និងការរៀបចំផែនការអាជីវកម្ម។ សូមអបអរសាទរដល់៖
បន្ថែមលើជោគជ័យថ្នាក់ជាតិ កម្ពុជាក៏ទទួលបានដំណឹងដ៏រំភើបពីឆាកអន្តរជាតិផងដែរ។ ក្នុងចំណោមបេក្ខភាពឆ្នើមខាងលើ មានក្រុមយុវតីចំនួន ៣ ក្រុម ត្រូវបានគណៈកម្មការអន្តរជាតិជ្រើសរើសជាផ្លូវការជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោក (Global Semifinalists) នៃកម្មវិធីប្រកួតប្រជែង Technovation ពិភពលោក៖
ជំហានបន្ទាប់នៃការប្រកួតប្រជែងនេះ ត្រូវបានបែងចែកជាពីរសំខាន់ ទាំងការបង្ហាញសមត្ថភាពលើឆាកជាតិ និងការឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ សម្រាប់វគ្គប្រកួតប្រជែងថ្នាក់ជាតិ ក្រុមឆ្នើមទាំង ១៥ នឹងត្រូវនាំយកសមិទ្ធផលបច្ចេកវិទ្យា និងគម្រោងសហគ្រិនភាពរបស់ខ្លួន មកធ្វើបទបង្ហាញ (Pitching) ផ្ទាល់នៅក្នុងវគ្គប្រកួតថ្នាក់ជាតិ ក្នុងព្រឹត្តិការណ៍ RISE Week 2026 នាថ្ងៃទី ២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។ ស្របពេលជាមួយគ្នានេះ ដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិក៏កំពុងរង់ចាំក្រុមបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោកទាំង ៣ ក្រុម (Global Semifinalists) ផងដែរ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងវគ្គរង់ចាំលទ្ធផលនៃការវាយតម្លៃកម្រិតអន្តរជាតិ ហើយប្រសិនបើទទួលបានជោគជ័យបន្ថែមទៀត ពួកគេនឹងទទួលបានកិត្តិយសក្នុងការតំណាងឱ្យកម្ពុជា ធ្វើដំណើរទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Technovation World Summit 2026 នៅ ទីក្រុង Bengaluru ប្រទេសឥណ្ឌា 🇮🇳។
សមិទ្ធផលដ៏ធំធេងនេះ មិនអាចលេចចេញជារូបរាងបានឡើយ ប្រសិនបើគ្មានការជ្រោមជ្រែងពីដៃគូយុទ្ធសាស្ត្រ និងម្ចាស់ឧបត្ថម្ភ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងការរៀបចំដោយ Tech for Kids Academy។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមអរគុណចំពោះការឧបត្ថម្ភធំពី មូលនិធិ ស.អ. (CBRD Fund) ការឧបត្ថម្ភគាំទ្រពី សហគ្រិនខ្មែរ (Khmer Enterprise) ការៀបចំដំណើរទស្សនកិច្ចសិក្សាដោយ Education and Future Abroad (EFA) ព្រមទាំងដៃគូផ្សព្វផ្សាយ The Cambodia China Times (CCTimes) និងដៃគូសហការទាំងអស់ដែលតែងតែបន្តការវិនិយោគលើសក្ដានុពលយុវជន។
សូមអញ្ជើញសាធារណជនចុះឈ្មោះចូលរួមទស្សនា និងផ្ដល់កម្លាំងចិត្តដល់ក្រុមឆ្នើមថ្នាក់ជាតិទាំង ១៥ នៅក្នុងវគ្គប្រកួតថ្នាក់ជាតិ ចាប់ពីថ្ងៃនេះតទៅ៖
👉 ចុះឈ្មោះចូលរួមដោយសេរីនៅទីនេះ៖ https://luma.com/10hlz4eh
សូមបន្តរង់ចាំតាមដានព័ត៌មានលម្អិតបន្ថែមអំពី RISE Week 2026 ក្នុងពេលឆាប់ៗខាងមុខនេះ! ✨