សញ្ញាសំខាន់ៗ ៣ យ៉ាងដែលបង្ហាញថា បុត្រធីតារបស់លោកអ្នកមាន ដែលបង្ហាញថាបុត្រធីតារបស់លោកអ្នកមាន "ផ្នត់គំនិតសហគ្រិន"

ដោយ Sun Sodavina | ទី៨ ឧសភា, ២០២៦

ឱកាសវិនិយោគលើចំណេះដឹងសម្រាប់បុត្រធីតារបស់លោកអ្នក

នៅក្នុងបរិបទនៃការអប់រំសតវត្សទី២១ ការអប់រំផ្នែកសហគ្រិនភាព មិនមែនមានគោលដៅតែមួយគត់ក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាម្ចាស់អាជីវកម្មនោះទេ។ ផ្ទុយទៅវិញ វាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពគន្លឹះរួមមាន៖ ការគិតច្នៃប្រឌិត ការគិតវិភាគ ការដោះស្រាយបញ្ហា និងស្មារតីទទួលខុសត្រូវ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ភាពជោគជ័យក្នុងគ្រប់អាជីពការងារនាពេលអនាគត។

តើមាតាបិតាអាចសម្គាល់ឃើញសក្តានុពលទាំងនេះតាមរយៈអ្វីខ្លះ? ខាងក្រោមគឺជាសញ្ញាសំខាន់ៗចំនួន ៣ ដែលបង្ហាញថាបុត្រធីតាក្នុងវ័យ ១២-១៤ ឆ្នាំ ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកការអប់រំផ្នែកនេះ៖

១. ការយល់ដឹងអំពីបញ្ហា និងបំណងប្រាថ្នាចង់បង្កើតដំណោះស្រាយ

សញ្ញាសម្គាល់ដំបូងគេ គឺភាពឈ្លាសវៃក្នុងការសម្គាល់ឃើញនូវចំណុចខ្វះខាត ឬបញ្ហាដែលអ្នកដទៃអាចនឹងមើលរំលង។ ប្រសិនបើបុត្រធីតារបស់លោកអ្នកចាប់ផ្ដើមសួរសំណួរអំពី "មូលហេតុ" នៃបញ្ហា ឬព្យាយាមផ្តល់យោបល់ដើម្បីកែលម្អស្ថានភាពអ្វីមួយឱ្យប្រសើរឡើង នេះគឺជាគ្រឹះនៃ ការគិតវិភាគ (Critical Thinking)។ ពួកគេមិនត្រឹមតែមើលឃើញបញ្ហានោះទេ ប៉ុន្តែពួកគេមើលឃើញ "ឱកាស" ក្នុងការបង្កើតអ្វីដែលថ្មី និងមានប្រយោជន៍

២. ការបង្ហាញស្មារតីផ្តួចផ្តើម និងការដឹកនាំដោយម្ចាស់ការ

នៅពេលដែលកុមារមានភាពក្លាហានក្នុងការចាប់ផ្តើមគំនិតថ្មីៗ ទោះបីជាក្នុងសកម្មភាពសាមញ្ញប្រចាំថ្ងៃ ការរៀបចំការងារក្រុម ឬការបង្កើតកម្មវិធីកម្សាន្តតូចៗជាមួយមិត្តភក្តិ នេះគឺជាសញ្ញានៃ ភាពជាអ្នកដឹកនាំ និង ការចេះរៀបចំ (Organization Skills)។ ផ្នត់គំនិតបែបនេះសបញ្ជាក់ថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាពីរបៀបគ្រប់គ្រងគម្រោង និងការធ្វើការជាក្រុមឱ្យមានប្រសិទ្ធភាព។

៣. ការចាប់អារម្មណ៍លើ "តម្លៃ" និងការសម្រេចចិត្តប្រកបដោយហេតុផល

សញ្ញាសម្គាល់ដ៏សំខាន់ចុងក្រោយ គឺការយល់ដឹងអំពីទំនាក់ទំនងរវាងធនធាន និងលទ្ធផល។ ប្រសិនបើកូនៗចាប់ផ្ដើមបង្ហាញការយល់ដឹងអំពីតម្លៃនៃលុយកាក់ ការសន្សំសំចៃដើម្បីសម្រេចគោលដៅ ឬការប្រៀបធៀបជម្រើសមុននឹងធ្វើការសម្រេចចិត្ត នេះគឺជាគ្រឹះដ៏រឹងមាំនៃ អក្ខរកម្មហិរញ្ញវត្ថុ (Financial Literacy)។ ពួកគេចាប់ផ្ដើមយល់ថា រាល់ការសម្រេចចិត្តនីមួយៗ តែងមានលទ្ធផល និងទំនួលខុសត្រូវមកជាមួយ។

ដើម្បីបណ្តុះបណ្តាលសក្តានុពលទាំងនេះឱ្យក្លាយជាជំនាញពិតប្រាកដ Tech for Kids Academy (TKA) បានបង្កើតកម្មវិធី YoungPreneur : Explorers សម្រាប់យុវវ័យអាយុ ១២-១៤ ឆ្នាំ។ កម្មវិធីសិក្សានេះត្រូវបានសម្រិតសម្រាំងឡើងក្នុងគោលបំណង៖

  • ពង្រឹងការគិតតាមបែបផែនរចនា (Design Thinking): បង្រៀនឱ្យសិស្សចេះកំណត់បញ្ហា និងរចនាដំណោះស្រាយដោយផ្អែកលើតម្រូវការជាក់ស្តែង។
  • អភិវឌ្ឍបំណិនទន់ (Soft Skills): ពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង ការធ្វើបទបង្ហាញ និងការចរចាដោយមានទំនុកចិត្ត។
  • បណ្តុះបណ្តាលអក្ខរកម្មហិរញ្ញវត្ថុ និងធុរកិច្ច: ផ្តល់មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងធនធាន និងការយល់ដឹងពីដំណើរការនៃការបង្កើតតម្លៃនៅក្នុងសង្គម។
  • ការសិក្សាតាមរយៈការអនុវត្ត (Experiential Learning): សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍នៃការអនុវត្តគម្រោងផ្ទាល់ខ្លួន ដែលជួយឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីទ្រឹស្តី និងការអនុវត្តក្នុងជីវិតពិត។

ឱកាសវិនិយោគលើចំណេះដឹងសម្រាប់បុត្រធីតារបស់លោកអ្នក

ការផ្តល់ឱកាសឱ្យបុត្រធីតាទទួលបានការអប់រំផ្នែកសហគ្រិនភាពតាំងពីវ័យជំទង់ គឺជាការវិនិយោគដ៏វៃឆ្លាតបំផុតលើផ្នត់គំនិត និងអនាគតរបស់ពួកគេ។

សូមអញ្ជើញចុះឈ្មោះបុត្រធីតារបស់លោកអ្នកក្នុងវគ្គសិក្សា YoungPreneur: Explorers ដើម្បីទទួលបានការអប់រំដែលផ្តោតលើការអនុវត្ត និងការរីកចម្រើននៃផ្នត់គំនិតវិជ្ជមាន។

ចុះឈ្មោះតាមរយៈ៖ [https://forms.gle/uCARaDouSV8ahuc39]

  • សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទាក់ទងមកកាន់៖
  • លេខទូរស័ព្ទ៖ 098 338 849

តេឡេក្រាម៖ https://t.me/TechforKidsAcademy

go-to-top tech for kid